ជ្រើសរើសភាសា: Khmer Khmer English English
ប្រជុំស្តីពីការពង្រឹងយន្តការលើការអនុវត្ថការស្រង់វត្តមានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី MEF Profileជំនួសឲ្យការចុះហត្ថលេខាដោយដៃ​
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានដឹកនាំ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់ចូលរួមប្រជុំស្តីពីការពង្រឹងយន្តការលើការអនុវត្ថការស្រង់វត្តមានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី MEF Profileជំនួសឲ្យការចុះហត្ថលេខាដោយដៃ​ ជាមួយតំណាងនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយដឹកនាំដោយ លោក ស៊ូ ស៊ីផាណ្ណូ អនុប្រធាននាយកដ្ឋានបុគ្គលិក រួមទាំងមន្ត្រីជំនាញនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ព័ត៌មានទាក់ទង